មង្គលគ្រុប

មង្គលគ្រុប ត្រូវបានបង្កើតតាំងពីឆ្នាំ២០១០ ក្នុងគោលបំណងដំបូង គឺជួយឧបត្ថម្ភគាំទ្រថវិកាដល់សិស្ស និស្សិតក្រីក្រដែលមកពីបណ្តាខេត្ត-រាជធានី ដែលមានឳកាសទទួលអាហារូបករណ៍ ពីមហាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ជាពិសេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ ​ សកម្មភាពចម្បងពេលនោះ យើងខ្ញុំផ្តោតលើការបម្រើសេវាកម្មជូនអតិថិជនក្នុងពិធីមង្គល​នានា ដូចជាពិធីអាពាហ៍ពិពាហ៍ ពិធីបង្កក់កូន ពិធីឡើងគេហដ្ឋាន ក៏ដូចជាពិធីខួបកំណើត។ល។ មានដូចជា៖ ពិធីការទទួលភ្ញៀវ សេវាបម្រើភេសជ្ជះ សេវាបម្រើទឹកកក អ្នកកាន់ឃ្លាំងភេសជ្ជះ និងអ្នកគ្រប់គ្រងទូទៅ។

ដោយសារតែការបម្រើសេវាកម្មក្នុងពិធីមង្គល ផ្តល់ការងារជូនដល់ប្អូនៗនិស្សិតយើង តាមរដូវកាល ហើយប្អូនៗជាច្រើននាក់ទៀតមិនមានការងារធ្វើនៅពេលទំនេរពីការសិក្សានោះ ជាហេតុញ៉ាំងឲ្យយើងខ្ញុំខិតខំពង្រឹងនិងពង្រីកខ្លួន ស្វែងរកការងារផ្សេងៗជូនដល់ប្អូនៗ តាមបណ្តាក្រុមហ៊ុនមិត្តភ័ក្រ ដោយធ្វើយ៉ាងណា គឺរកប្រភពបន្ថែមជូនដល់ប្អូនៗ ដើម្បីចូលរួមចំណែកជួយផ្គត់ផ្គង់ជីវភាពក្នុងការរស់នៅ ក៏ដូចជាការសិក្សា រហូតដល់ទទួលសញ្ញាបត្រ​បរិញ្ញាបត្រ ហើយប្អូនៗមួយចំនួនធំ ក៏បានក្លាយខ្លួនជាគ្រូបង្រៀនកម្រិតវិទ្យាល័យនៅតាមបណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។

មង្គលគ្រុប ក៏បានបង្កើតនូវគម្រោងមួយចំនួនដូចជា៖

១.ផលិតជីធម្មជាតិពីលាមកសត្វ៖ សត្វគោ សត្វមាន់ និងសត្វប្រចៀវ

២.ចំការផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា " កសិដ្ឋានមង្គល "

ក្នុងគោលបំណងចូលរួមការពារ ថែរក្សា​ សុខភាពប្រជារាស្រ្តខ្មែរយើង ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយតាមរយះការដំណាំ បន្លែ និងផ្លែឈើ ដោយប្រើប្រាស់ជីធម្មជាតិដែលទទួលបាន  ពីលាមកសត្វ។​

បច្ចុប្បន្ននេះ កសិដ្ឋានមង្គល៖

១.បានផលិត និង ចែកចាយ ជីលាមកសត្វគោ ជូនដល់អតិថិជនទាំងក្នុងទីប្រជុំជន រហូតដល់ចំការធំៗ ហើយសម្រាប់គម្រោងនាពេលអនាគត កសិដ្ឋានមង្គល នឹងផលិតជីលាមកសត្វមាន់ និងសត្វប្រចៀវ បន្ថែមទៀត។

២.បានដាំដំណាំហូបផ្លែនិងដំណាំប្រចាំថ្ងៃជាច្រើនមុខ​ដូចជា ៖ ដើមក្រូចថ្លុង ដើមមៀនក្រអូប ដើមមន ដើមទៀបបារាំង ដើមក្រូចសើច ដើមឬស្សី(ទំពាំងផ្អែម) ដើមម្តិញ ដើមក្រវ៉ាញ។ល។ 

 

សួូមអរគុណសម្រាប់ការគាំទ្រប្រើប្រាស់សេវានានារបស់មង្គលគ្រុបយើងខ្ញុំ " សុខភាពអ្នក ជាសុខភាពខ្ញុំ "៕

 

លោក ពុត សុភ័ណ

ទូរស័ព្ទ៖ ០៩៥៤៤៤៣៤៤

ហ្វេសប៊ុក៖ https://www.facebook.com/sopheanputh

អាស័យដ្ឋាន៖ ផ្ទះលេខ៤៤៤​ ផ្លូវលេខ៧៧បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

 

Feature Ads

ជីលាមកគោ

R១២០០០

ត្រសក់ផ្អែម (Melon)

460
R១០០០០

សេវាក្នុងពិធីមង្គលនានា

451
R40000